នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ០៨.៣០នាទី គណៈម្មការទី២ ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ប្រធានគណៈកម្មការ បានអញ្ជើញស្តាប់បទបង្ហាញរបស់មន្រ្តីជំនាញ នៃនាយកដ្ឋានស្រាវជ្រាវថវិកា ដែលដឹកនាំដោយលោកស្រី ណុប ចាន់ធី ប្រធាននាយកដ្ឋាន ក្រោមប្រធានបទ៖ ១-សេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ និង២-សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ នៅសាលប្រជុំគណៈកម្មការទី២ វិមានព្រឹទ្ធសភា ។